យ៉ូហាន 16:21-23

យ៉ូហាន 16:21-23 គខប

ពេល​ស្ត្រី​ម្នាក់​ហៀប​ឆ្លង​ទន្លេ នាង​តែង​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ដល់​ពេល​ដែល​នាង​ត្រូវ​ឈឺ​ចាប់ លុះ​ដល់​សម្រាល​កូន​រួច​ហើយ នាង​ក៏​ភ្លេច​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​អស់​រលីង នាង​សប្បាយ​ចិត្ត ព្រោះ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ប៉ុន្តែ ខ្ញុំ​នឹង​ជួប​អ្នក​រាល់​គ្នា​សា​ជា​ថ្មី អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ត ហើយ​គ្មាន​នរណា​ដក​យក​អំណរ​សប្បាយ​ចេញ​ពី​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ។ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​លែង​សួរ​អ្វី​ពី​ខ្ញុំ​ទៀត​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌បិតា​ក្នុង​នាម​ខ្ញុំ ព្រះអង្គ​មុខ​ជា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មិន​ខាន។