យ៉ូហាន 13:21-26

យ៉ូហាន 13:21-26 គខប

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​រន្ធត់​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស*​ងាក​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ថា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​នរណា។ សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់​អង្គុយ​ក្បែរ​ព្រះអង្គ។ លោក​ស៊ីម៉ូន​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គាត់​សួរ​ព្រះ‌យេស៊ូ​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​នរណា។ សិស្ស​នោះ​ក៏​ឱន​ទៅ​ជិត​ព្រះ‌ឱរា​ព្រះ‌យេស៊ូ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​មួយ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល តប​ទៅ​គាត់​ថា៖ «ខ្ញុំ​ជ្រលក់​នំប៉័ង​មួយ​ដុំ​ហុច​ទៅ​ឲ្យ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ»។ ព្រះអង្គ​ជ្រលក់​នំប៉័ង​មួយ​ដុំ ហុច​ទៅ​ឲ្យ​យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​កូន​របស់​លោក​ស៊ីម៉ូន។