យ៉ូហាន 11:32-34

យ៉ូហាន 11:32-34 គខប

លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​ព្រះ‌យេស៊ូ​គង់​នៅ​ហើយ នាង​ឃើញ​ព្រះអង្គ ក៏​ក្រាប​ទៀប​ព្រះ‌បាទា ទូល​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។ ពេល​ព្រះ‌យេស៊ូ​ឃើញ​នាង​ម៉ារី និង​ជន‌ជាតិ​យូដា​ដែល​មក​ជា​មួយ​នាង យំ​ដូច្នេះ ព្រះអង្គ​រំជួល​ព្រះ‌ហឫទ័យ ហើយ​រន្ធត់​ជា​ខ្លាំង​ផង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​យក​សព​ទៅ​ទុក​នៅ​ឯ​ណា?»។ គេ​ទូល​ព្រះអង្គ​ថា៖ «សូម​អញ្ជើញ​មក លោក​នឹង​ឃើញ»។

វីដេអូសម្រាប់ យ៉ូហាន 11:32-34