យ៉ូហាន 10:7-16

យ៉ូហាន 10:7-16 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ សម្រាប់​ឲ្យ​ចៀម​ចេញ​ចូល។ អ្នក​ដែល​មក​មុន​ខ្ញុំ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទាំង​អស់ ចៀម​មិន​បាន​ស្ដាប់​សំឡេង​អ្នក​ទាំង​នោះ​ឡើយ។ ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ ​ថែម​ទៀត​ផង។ ចោរ​វា​មក គិត​តែ​ពី​លួច​ប្លន់ គិត​តែ​ពី​សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត ហើយ​ឲ្យ​គេ​មាន​ជីវិត​ពេញ​បរិបូណ៌»។ «ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ គង្វាល​ដ៏​ល្អ​តែងតែ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន។ រីឯ​អ្នក​ស៊ី​ឈ្នួល​វិញ កាល​គេ​ឃើញ​ចចក​មក​ដល់ គេ​រត់​ចោល​ចៀម ទុក​ឲ្យ​ចចក​ខាំ​អូស​យក​ទៅ ហើយ​ដេញ​កម្ចាត់‌កម្ចាយ​ជា​មិន​ខាន ពី‌ព្រោះ​អ្នក​នោះ​មិន​មែន​ជា​គង្វាល ហើយ​ក៏​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ផង។ អ្នក​នោះ​មិន​ខ្វល់​ខ្វាយ​នឹង​ចៀម​ឡើយ ព្រោះ​គេ​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ។ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ។ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។ ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 10:7-16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ