យ៉ូហាន 1:35-42

យ៉ូហាន 1:35-42 គខប

ថ្ងៃ​បន្ទាប់​មក​ទៀត លោក​យ៉ូហាន​នៅ​ទី​នោះ​ដដែល ហើយ​មាន​សិស្ស​របស់​លោក​ពីរ​នាក់​នៅ​ជា​មួយ​ផង។ លោក​សម្លឹង​មើល​ព្រះ‌យេស៊ូ​យាង​កាត់​តាម​នោះ ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់»។ កាល​សិស្ស​ទាំង​ពីរ​បាន​ឮ​ពាក្យ​នេះ គេ​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ ព្រះ‌យេស៊ូ​ងាក​មក​ក្រោយ ទត​ឃើញ​អ្នក​ទាំង​ពីរ​ដើរ​តាម ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ទូល​ព្រះអង្គ​ថា៖ «រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី” នេះ​ប្រែ​ថា​“លោក​គ្រូ”) តើ​លោក​នៅ​កន្លែង​ណា?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «សុំ​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ ហើយ​គេ​ក៏​នៅ​ជា​មួយ​ព្រះអង្គ​នៅ​ថ្ងៃ​នោះ (ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល)។ ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​ដែល​បាន​ឮ​ពាក្យ​របស់​លោក​យ៉ូហាន ហើយ​តាម​ព្រះ‌យេស៊ូ​ទៅ​នោះ មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស*។ គាត់​ទៅ​ជួប​លោក​ស៊ីម៉ូន​ជា​បង​មុន​គេ ប្រាប់​ថា៖ «យើង​បាន​រក​ព្រះ‌មេស្ស៊ី​ឃើញ​ហើយ!» (ពាក្យ​“មេស្ស៊ី”​នេះ ប្រែ​ថា“ព្រះ‌គ្រិស្ត”)។ គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​គាល់​ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូ​សម្លឹង​មើល​លោក​ស៊ីម៉ូន ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន​ជា​កូន​របស់​លោក​យ៉ូហាន អំណើះ​ត​ទៅ អ្នក​ត្រូវ​មាន​ឈ្មោះ​ថា​“កេផាស” (ពាក្យ “កេផាស”​នេះ ប្រែ​ថា ពេត្រុស*)»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ