យេរេមា 47
47
ព្រះបន្ទូលស្ដីអំពីជនជាតិភីលីស្ទីន
1 #
អស. ១៤.២៩-៣១; អគ. ២៥.១៥-១៧; យអ. ៣.៤-៨; អម. ១.៦-៨; សផ. ២.៤-៧; សក. ៩.៥-៧ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកយេរេមា ស្ដីអំពីជនជាតិភីលីស្ទីន មុនពេលព្រះចៅផារ៉ោនមកវាយក្រុងកាសា។
2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«មានទឹកជន់ឡើងនៅទិសខាងជើង
ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង
លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក
លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។
មនុស្សម្នានាំគ្នាស្រែក
អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់
3ព្រោះឮស្នូរសន្ធឹកជើងសេះ
និងសន្ធឹកកង់រទេះចម្បាំងលាន់ឮយ៉ាងទ្រហឹង
អឹងអាប់ដូចផ្គរលាន់។
ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល
មកកូនរបស់ខ្លួនទៀត។
4ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិនហោច
បានមកដល់ហើយ!
ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន
លែងមាននរណាអាចជួយទៀតឡើយ
ដ្បិតព្រះអម្ចាស់កម្ទេចស្រុកភីលីស្ទីន
គឺពួកអ្នកដែលនៅសេសសល់ពីកោះកាប់ថោរ។
5ក្រុងកាសាគ្មាននៅសល់អ្វីសោះ
ក្រុងអាស្កាឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។
អ្នកស្រុកវាលទំនាប#៤៧.៥ យើងអាចបកប្រែម្យ៉ាងទៀតថា «ជនជាតិអណាក់ដែលនៅសេសសល់»។ ជនជាតិអណាក់ ជាមនុស្សដែលមានមាឌធំ (សូមប្រៀបធៀបជាមួយ យស. ១១.២២)។ដែលនៅសេសសល់អើយ
តើអ្នកនៅតែឆូតសាច់របស់ខ្លួន
ដល់កាលណាទៀត?
6អ្នករាល់គ្នាពោលថា “ដាវរបស់ព្រះអម្ចាស់អើយ
ដល់ពេលណាទើបសម្រាក?
ចូរចូលទៅក្នុងស្រោមវិញ
ហើយសម្រាកឲ្យស្ងៀមទៅ!”
7បើព្រះអម្ចាស់ចេញបញ្ជាឲ្យវាទៅប្រហារ
ក្រុងអាស្កាឡូន
និងតំបន់តាមមាត់សមុទ្រហើយនោះ
តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន?
វាត្រូវតែតម្រង់ទៅរកទីនោះ!»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 47: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.