យើងនឹងប្រព្រឹត្តចំពោះពួកអ្នកដែលបានរំលោភលើកិច្ចសន្យារបស់យើង ដោយកាប់កូនគោជាពីរ ហើយនាំគ្នាដើរនៅចន្លោះសាច់ទាំងពីរចំហៀងយ៉ាងនោះដែរ ដ្បិតពួកគេមិនបានគោរពលក្ខខណ្ឌ ដែលគេបានសន្យាជាមួយយើង នៅពេលចុះកិច្ចសន្យានោះឡើយ។ យើងនឹងប្រគល់ពួកមន្ត្រីនៅស្រុកយូដា ពួកមន្ត្រីនៅក្រុងយេរូសាឡឹម ពួកមហាតលិក ពួកបូជាចារ្យ និងប្រជាជននៅស្រុកទាំងមូល ដែលបានដើរកាត់ចន្លោះសាច់ទាំងពីរចំហៀងរបស់កូនគោនោះ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ សាកសពរបស់ពួកគេក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។
អាន យេរេមា 34
ស្ដាប់នូវ យេរេមា 34
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 34:18-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ