យេរេមា 26:13-15

យេរេមា 26:13-15 គខប

ឥឡូវ​នេះ សូម​កែ​ប្រែ​កិរិយា‌មារយាទ​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ឡើង។ សូម​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បងប្អូន នោះ​ព្រះអង្គ​មុខ​ជា​មិន​ដាក់​ទោស​បងប្អូន ដូច​ព្រះអង្គ​បាន​សម្រេច​ទេ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បងប្អូន​ស្រាប់​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តាម​អំពើ​ចិត្ត និង​តាម​គំនិត​ដែល​បងប្អូន​យល់​ថា​ត្រឹម​ត្រូវ​ចុះ! តែ​សូម​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា បើ​បងប្អូន​សម្លាប់​ខ្ញុំ បងប្អូន និង​អ្នក​ក្រុង​ទាំង​អស់​ត្រូវ​មាន​ទោស ព្រោះ​សម្លាប់​មនុស្ស​គ្មាន​កំហុស ដ្បិត​ព្រះ‌អម្ចាស់​ពិត​ជា​បាន​ចាត់​ខ្ញុំ ឲ្យ​នាំ​ពាក្យ​ទាំង​នេះ​មក​ជម្រាប​បងប្អូន​មែន»។