យេរេមា 22:10-12

យេរេមា 22:10-12 គខប

កុំ​យំ​ស្រណោះ​ស្ដេច​យ៉ូសៀស ដែល​សោយ​ទិវង្គត​ទៅ​នោះ​ឡើយ កុំ​កាន់​ទុក្ខ​អាឡោះ‌អាល័យ​ស្ដេច​ទៀត ផ្ទុយ​ទៅ​វិញ ចូរ​យំ​ស្រណោះ​ស្ដេច​សាលូម ដែល​នឹង​ចាក​ចេញ​ទៅ ដ្បិត​ទ្រង់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ ហើយ​ទ្រង់​ក៏​នឹង​មិន​ឃើញ​ស្រុក​កំណើត ទៀត​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្ដេច​សាលូម ជា​បុត្រ​របស់​ស្ដេច​យ៉ូសៀស ដែល​ស្នង​រាជ្យ​បិតា​នៅ​ស្រុក​យូដា ហើយ​ដែល​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ថា ទ្រង់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ ទ្រង់​នឹង​សុគត​នៅ​ក្នុង​ស្រុក​ដែល ទ្រង់​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ដោយ​ឥត​បាន​ឃើញ​ស្រុក​នេះ​វិញ​ឡើយ។