យេរេមា 22:10-12
យេរេមា 22:10-12 គខប
កុំយំស្រណោះស្ដេចយ៉ូសៀស ដែលសោយទិវង្គតទៅនោះឡើយ កុំកាន់ទុក្ខអាឡោះអាល័យស្ដេចទៀត ផ្ទុយទៅវិញ ចូរយំស្រណោះស្ដេចសាលូម ដែលនឹងចាកចេញទៅ ដ្បិតទ្រង់នឹងមិនវិលត្រឡប់មកវិញឡើយ ហើយទ្រង់ក៏នឹងមិនឃើញស្រុកកំណើត ទៀតដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្ដេចសាលូម ជាបុត្ររបស់ស្ដេចយ៉ូសៀស ដែលស្នងរាជ្យបិតានៅស្រុកយូដា ហើយដែលចាកចេញពីទីនេះទៅថា ទ្រង់នឹងមិនវិលត្រឡប់មកវិញទេ ទ្រង់នឹងសុគតនៅក្នុងស្រុកដែល ទ្រង់ត្រូវគេកៀរយកទៅជាឈ្លើយ ដោយឥតបានឃើញស្រុកនេះវិញឡើយ។


