ឱព្រះអម្ចាស់អើយ យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតមេត្តាដល់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ! យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ នៅពេលមានអាសន្ន។ ហេតុដូចម្ដេចបានជាព្រះអង្គនៅព្រងើយ ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ? ហេតុអ្វីបានជាព្រះអង្គធ្វើហាក់ដូចជា មនុស្សគ្មានកម្លាំងកំហែង ឬដូចវីរបុរសដែលពុំអាចជួយសង្គ្រោះ អ្នកដទៃទៀតដូច្នេះ? ឱព្រះអម្ចាស់អើយ ព្រះអង្គគង់នៅ កណ្ដាលចំណោមយើងខ្ញុំស្រាប់ហើយ យើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ សូមកុំបោះបង់ចោលយើងខ្ញុំឡើយ។
អាន យេរេមា 14
ស្ដាប់នូវ យេរេមា 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 14:7-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ