យេរូសាឡឹមអើយ សត្រូវបានឡោមព័ទ្ធអ្នកជុំវិញហើយ! ចូរប្រមូលទ្រព្យសម្បត្តិរបស់អ្នក! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពេលនេះ យើងនឹងលើកអ្នកស្រុកនេះ គ្រវែងចោលឲ្យឆ្ងាយពីទឹកដី យើងនឹងដេញពួកគេយ៉ាងប្រកិត មិនឲ្យពួកគេរត់រួចឡើយ»។ ខ្ញុំវេទនាហើយ! ខ្ញុំហិនហោចអស់ហើយ! ដំបៅរបស់ខ្ញុំមើលមិនជាទេ! ពីមុនខ្ញុំគិតថា ខ្ញុំឈឺចាប់មែន តែខ្ញុំអាចស៊ូទ្រាំបាន! ប៉ុន្តែ ឥឡូវនេះ ជំរំរបស់ខ្ញុំខូចខាតអស់ រីឯខ្សែចងជំរំក៏ដាច់អស់ដែរ កូនចៅខ្ញុំបានចាកចេញពីខ្ញុំបាត់អស់ទៅហើយ គ្មាននរណាជួយដំឡើងជំរំ និងជួយធ្វើជម្រកឲ្យខ្ញុំសាជាថ្មីឡើយ។ នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើ ពួកគេមិនបានស្វែងរកព្រះអម្ចាស់ទេ ហេតុនេះហើយបានជាពួកគេត្រូវបរាជ័យ ហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រង របស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។ ស្ដាប់មើលចុះ សំឡេងដ៏គគ្រឹកគគ្រេង លាន់ឮឡើងពីទិសខាងជើង ដើម្បីមកកម្ទេចក្រុងទាំងឡាយនៃស្រុកយូដា ឲ្យក្លាយទៅជាទីស្មសាន ជាជម្រករបស់ឆ្កែព្រៃ។ ឱព្រះអម្ចាស់អើយ ទូលបង្គំយល់ឃើញថា មនុស្សលោកមិនអាចធ្វើជាម្ចាស់លើ កិរិយាមារយាទរបស់ខ្លួនបានទេ ក្នុងដំណើរជីវិត គេពុំអាចតម្រង់ផ្លូវរបស់ខ្លួនបានឡើយ។ ឱព្រះអម្ចាស់អើយ សូមកែតម្រង់ទូលបង្គំផង! សូមកែតម្រង់ទូលបង្គំ ដោយអធ្យាស្រ័យ គឺកុំប្រើព្រះពិរោធឡើយ ក្រែងលោទូលបង្គំត្រូវវិនាសសូន្យទៅ។ សូមបំបែរព្រះពិរោធរបស់ព្រះអង្គ ទៅលើប្រជាជាតិនានាដែលពុំស្គាល់ព្រះអង្គ ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ ព្រះនាមរបស់ព្រះអង្គ! ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស របស់លោកយ៉ាកុប ពួកគេបំបាត់ពូជសាសន៍នេះ ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា ទីស្មសានទៀតផង។
អាន យេរេមា 10
ស្ដាប់នូវ យេរេមា 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 10:17-25
20 ថ្ងៃ
ព្រះបានជ្រើសរើសយេរេមាជាបុរសដែលមានចិត្តស្លូតបូតដើម្បីថ្លែងសារដ៏អាក្រក់ ប៉ុន្តែប្រជាជនមិនទទួលបានសារនោះទេ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយេរេមា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ