រីឯព្រះអម្ចាស់វិញ ព្រះអង្គបានសូនផែនដី ដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបង្កើតពិភពលោក ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយព្រះតម្រិះរបស់ព្រះអង្គ។ ពេលព្រះអង្គបន្លឺព្រះសូរសៀង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។ ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ មនុស្សទាំងអស់បែរជាងឿងឆ្ងល់ ហើយភ័ន្តភាំងស្មារតី ជាងមាសបែរជាខ្មាសខ្លួនឯង ដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការ ទាំងនោះ ដែលគ្មានវិញ្ញាណ។ ព្រះទាំងនោះឥតបានការអ្វីសោះ ជាវត្ថុគួរឲ្យមើលងាយ ដែលនឹងត្រូវវិនាសសូន្យ នៅថ្ងៃដែលព្រះជាម្ចាស់ដាក់ទោស។ រីឯព្រះរបស់លោកយ៉ាកុបវិញមិនដូច្នោះទេ ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
អាន យេរេមា 10
ស្ដាប់នូវ យេរេមា 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 10:12-16
20 ថ្ងៃ
ព្រះបានជ្រើសរើសយេរេមាជាបុរសដែលមានចិត្តស្លូតបូតដើម្បីថ្លែងសារដ៏អាក្រក់ ប៉ុន្តែប្រជាជនមិនទទួលបានសារនោះទេ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយេរេមា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ