យេរេមា 1:4-12

យេរេមា 1:4-12 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេល ដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ យើង​ក៏​បាន​ញែក​អ្នក​ទុក​សម្រាប់​យើង តាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។ យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ព្យាការី សម្រាប់​ប្រជា‌ជាតិ​នានា»។ ខ្ញុំ​ទូល​ព្រះអង្គ​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់! ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ថ្លែង​ព្រះ‌បន្ទូល​ទេ ដ្បិត​ទូលបង្គំ​នៅ​ក្មេង​ពេក»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ពោល​ថា​“ខ្ញុំ​នៅ​ក្មេង​ពេក”​នោះ​ឡើយ អ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​យើង ចាត់​ឲ្យ​ទៅ​ជួប ហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​បង្គាប់​អ្នក។ កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​រំដោះ​អ្នក!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក ព្រះ‌អម្ចាស់​លាត​ព្រះ‌ហស្ដ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ មើល​ថ្ងៃ​នេះ យើង​តែង‌តាំង​អ្នក​ឲ្យ​មាន​អំណាច​លើ​ប្រជា‌ជាតិ និង​លើ​អាណា‌ចក្រ​ទាំង‌ឡាយ ដើម្បី​ឲ្យ​អ្នក​រម្លើង និង​រំលំ ដើម្បី​ឲ្យ​អ្នក​កម្ទេច និង​បំផ្លាញ ហើយ​ដើម្បី​ឲ្យ​អ្នក​សង់ និង​ដាំ​ឡើង​វិញ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ស្វាយ‌ចន្ទី​មួយ ​មែក»។ បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្វី​ដែល​អ្នក​ឃើញ ត្រឹម​ត្រូវ​ហើយ ដ្បិត​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ពាក្យ​របស់​យើង​បាន​សម្រេច​ជា​រូប​រាង»។

Verse Images for យេរេមា 1:4-12

យេរេមា 1:4-12 - ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖
«យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេល
ដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ
យើង​ក៏​បាន​ញែក​អ្នក​ទុក​សម្រាប់​យើង
តាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។
យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ព្យាការី
សម្រាប់​ប្រជា‌ជាតិ​នានា»។
ខ្ញុំ​ទូល​ព្រះអង្គ​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់! ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ថ្លែង​ព្រះ‌បន្ទូល​ទេ ដ្បិត​ទូលបង្គំ​នៅ​ក្មេង​ពេក»។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖
«កុំ​ពោល​ថា​“ខ្ញុំ​នៅ​ក្មេង​ពេក”​នោះ​ឡើយ
អ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​យើង
ចាត់​ឲ្យ​ទៅ​ជួប
ហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន
ដែល​យើង​នឹង​បង្គាប់​អ្នក។
កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ
ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​រំដោះ​អ្នក!»
-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
បន្ទាប់​មក ព្រះ‌អម្ចាស់​លាត​ព្រះ‌ហស្ដ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ មើល​ថ្ងៃ​នេះ យើង​តែង‌តាំង​អ្នក​ឲ្យ​មាន​អំណាច​លើ​ប្រជា‌ជាតិ និង​លើ​អាណា‌ចក្រ​ទាំង‌ឡាយ ដើម្បី​ឲ្យ​អ្នក​រម្លើង និង​រំលំ ដើម្បី​ឲ្យ​អ្នក​កម្ទេច និង​បំផ្លាញ ហើយ​ដើម្បី​ឲ្យ​អ្នក​សង់ និង​ដាំ​ឡើង​វិញ»។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ស្វាយ‌ចន្ទី​មួយ ​មែក»។ បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្វី​ដែល​អ្នក​ឃើញ ត្រឹម​ត្រូវ​ហើយ ដ្បិត​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ពាក្យ​របស់​យើង​បាន​សម្រេច​ជា​រូប​រាង»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ