ដោយនាងដេលីឡាចេះតែនិយាយរំអុកបែបនេះជារៀងរាល់ថ្ងៃ លោកសាំសុនក៏ធុញថប់ស្ទើរស្លាប់ ហើយរៀបរាប់អាថ៌កំបាំងរបស់លោកប្រាប់នាងថា៖ «សក់បងមិនត្រូវកាត់ ឬកោរឡើយ ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបង ទុកជាពួកណាសារីត* តាំងពីនៅក្នុងផ្ទៃម្ដាយម៉្លេះ។ បើបងកោរសក់ចេញ នោះកម្លាំងរបស់បងនឹងបាត់បង់ ហើយខ្លួនបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតៗដែរ»។ នាងដេលីឡាដឹងថា លោកបានប្រាប់អាថ៌កំបាំងដល់នាងហើយ នាងឲ្យគេនាំពាក្យទៅប្រាប់ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនថា៖ «សូមអស់លោកអញ្ជើញមកចុះ ព្រោះលើកនេះ សាំសុនទម្លាយអាថ៌កំបាំងឲ្យខ្ញុំដឹងហើយ»។ ពួកស្ដេចត្រាញ់ក៏នាំគ្នាទៅផ្ទះនាង ដោយនាំយកប្រាក់ទៅជាមួយផង។ នាងដេលីឡាបានឲ្យលោកសាំសុនកើយភ្លៅនាង រហូតដល់លក់ រួចហៅមនុស្សម្នាក់មកកោរកម្រងសក់ទាំងប្រាំពីររបស់លោក លោកចាប់ផ្ដើមខ្សោយ។ កម្លាំងក៏ថយចេញពីខ្លួនលោកទៅ។ នាងដេលីឡាពោលទៅលោកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ពីដំណេក ហើយគិតថា លោកនឹងរំដោះខ្លួនរួច ដូចសព្វមួយដង ព្រោះលោកពុំបានដឹងថាព្រះអម្ចាស់ថយចេញពីលោកនោះទេ។ ពួកភីលីស្ទីនចូលទៅចាប់លោក ហើយខ្វេះភ្នែកលោកទាំងពីរទៀតផង។ ពួកគេនាំលោកទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកដាក់លោក និងបង្ខំលោកឲ្យបង្វិលត្បាល់កិននៅក្នុងគុក។
អាន ចៅហ្វាយ 16
ស្ដាប់នូវ ចៅហ្វាយ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 16:16-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ