រំពេចនោះ លោកសាំសុនស្រេកទឹកយ៉ាងខ្លាំង លោកបានអង្វររកព្រះអម្ចាស់ ដោយទូលថា៖ «ឱព្រះអម្ចាស់អើយ គឺព្រះអង្គហើយដែលប្រទានឲ្យទូលបង្គំមានជ័យជម្នះដ៏ធំនេះ។ តើពេលនេះ ព្រះអង្គបណ្តោយឲ្យទូលបង្គំដាច់ខ្យល់ស្លាប់ ព្រោះតែស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃទាំងនោះឬ?»។ ព្រះជាម្ចាស់បានបំបែកថ្មនៅលេហ៊ីនោះ ធ្វើឲ្យមានទឹកហូរចេញមក។ លោកសាំសុនពិសាទឹកនោះ ហើយក៏មានទឹកចិត្ត និងមានកម្លាំងឡើងវិញ។ ហេតុនេះបានជាគេហៅប្រភពទឹកនោះថា «អេន-ហាកូរេ» ហើយប្រភពទឹកនោះស្ថិតនៅលេហ៊ីរហូតដល់សព្វថ្ងៃ។ នៅជំនាន់ដែលជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រាអែល លោកសាំសុនបានធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។
អាន ចៅហ្វាយ 15
ស្ដាប់នូវ ចៅហ្វាយ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 15:18-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ