ចៅហ្វាយ 13:3-5

ចៅហ្វាយ 13:3-5 គខប

ថ្ងៃ​មួយ ទេវតា*​របស់​ព្រះ‌អម្ចាស់​បាន​មក​បង្ហាញ​ខ្លួន​ឲ្យ​ស្ត្រី​នោះ​ឃើញ ហើយ​ពោល​ថា៖ «នាង​ជា​ស្ត្រី​អារ​មិន​អាច​មាន​កូន​ទេ ក៏​ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ចាប់​ពី​ពេល​នេះ​ទៅ ត្រូវ​ប្រយ័ត្ន កុំ​ពិសា​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ដែរ ព្រោះ​នាង​នឹង​មាន​ផ្ទៃ​ពោះ រួច​បង្កើត​កូន​ប្រុស​មួយ។ មិន​ត្រូវ​កោរ ឬ​កាត់​សក់​វា​ឡើយ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះ‌ជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក ទុក​ជា​អ្នក​ណាសា‌រីត*​មួយ​រូប។ កូន​នោះ​នឹង​ចាប់​ផ្ដើម​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន»។