យ៉ាកុប ពាក្យ​លំនាំ

ពាក្យ​លំនាំ
លិខិត​របស់​លោក​យ៉ាកុប​ផ្ញើ​ជូន​ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​បែក‌ខ្ញែក​គ្នា​ក្នុង​សកល​លោក​ទាំង​មូល (១.១) ជា​ពាក្យ​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ​ក្នុង​ជីវិត​រៀង​រាល់​ថ្ងៃ​របស់​គ្រិស្ត‌បរិស័ទ គឺ​មាន​របៀប​ទាក់ទង​ជា​មួយ​អ្នក​ជឿ និង​អ្នក​មិន​ជឿ​ជា​ដើម។
អ្នក​តែង: អ្នក​ខ្លះ​យល់​ថា លោក​យ៉ាកុប​ដែល​តែង​លិខិត​នេះ គឺ​លោក​យ៉ាកុប​ដែល​ត្រូវ​ជា​ប្អូន​របស់​ព្រះ‌អម្ចាស់ (កាឡាទី ១.១៩) អ្នក​ខ្លះ​ទៀត​ថា​ជា​សាវ័ក​យ៉ាកុប ជា​កូន​របស់​លោក​អាល់‌ផាយ (ម៉ាថាយ ១០.៣) ហើយ​អ្នក​ខ្លះ​ទៀត​ថា​ជា​គ្រិស្ត‌បរិស័ទ​ជាតិ​យូដា​មួយ​រូប​ឈ្មោះ​យ៉ាកុប។
គោល​សំខាន់ៗ:
លោក​យ៉ាកុប​ទូន្មាន​អ្នក​ជឿ​ព្រះ‌យេស៊ូ ឲ្យ​រស់​នៅ​ស្រប​តាម​គោល​ជំនឿ​របស់​គ្រិស្ត‌បរិស័ទ។ គ្រិស្ត‌បរិស័ទ​មិន​គ្រាន់​តែ​ស្ដាប់​ព្រះ‌បន្ទូល​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ប្រតិបត្តិ​តាម​ផង​ដែរ។ ជំនឿ​ដែល​មិន​បង្កើត​ផល (អំពើ​ល្អ) ជា​ជំនឿ​ឥត​ខ្លឹម‌សារ។
លោក​យ៉ាកុប​ដាស់​តឿន​គ្រិស្ត‌បរិស័ទ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ត្រូវ​ទទួល​អ្នក​ឯ​ទៀតៗ​ដោយ​មិន​ប្រកាន់​វណ្ណៈ មិន​រើស​មុខ ត្រូវ​គោរព​អ្នក​ក្រ និយាយ​ស្ដី​ឲ្យ​ចេះ​ទប់​សម្ដី។ គាត់​ស្ដី​បន្ទោស​ពួក​អ្នក​មាន​យ៉ាង​ខ្លាំង ព្រោះ​គេ​ជិះ‌ជាន់​អ្នក​ក្រ។ នៅ​ចុង​បញ្ចប់ លោក​ដាស់​តឿន​គ្រិស្ត‌បរិស័ទ​ឲ្យ​ព្យាយាម​អធិស្ឋាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។
គម្រោង​គម្ពីរ​យ៉ាកុបៈ
• សេចក្ដី​ផ្ដើម ១.១
• ជំនឿ និង​ប្រាជ្ញា ១.២-៨
• អ្នក​ក្រ និង​អ្នក​មាន ១.៩-១១
• ការ​ល្បង​ជំនឿ និង​ការ​ល្បួង ១.១២-១៨
• ការ​ស្ដាប់ និង​ការ​ប្រព្រឹត្ត​តាម ១.១៩-២៧
• មិន​ត្រូវ​ប្រកាន់​វណ្ណៈ ២.១-១៣
• ជំនឿ និង​អំពើ​ល្អ ២.១៤-២៦
• គ្រិស្ត‌បរិស័ទ និង​អណ្ដាត ៣.១-១៨
• គ្រិស្ត‌បរិស័ទ និង​លោកីយ៍ ៤.១-៥.៦
• ពាក្យ​ទូន្មាន​ផ្សេងៗ ៥.៧-២០

ទើបបានជ្រើសរើសហើយ៖

យ៉ាកុប ពាក្យ​លំនាំ: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល