យ៉ាកុប 4:3-7

យ៉ាកុប 4:3-7 គខប

បងប្អូន​ទូល​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បងប្អូន​ទូល​សូម​ដោយ​បំណង​អាក្រក់ គឺ​បងប្អូន​ចង់​បាន សម្រាប់​តែ​បំពេញ​ចិត្ត​ស្រើប‌ស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។ មនុស្ស​ក្បត់​ចិត្ត​អើយ! បងប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់! តើ​បងប្អូន​ស្មាន​ថា​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ឥត​បាន​ការ​អ្វី​ទេ​ឬ គឺ​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​វិញ្ញាណ ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​មក​គង់​ក្នុង​បងប្អូន​រហូត​ដល់​ប្រច័ណ្ឌ។ ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះ‌ជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន» ។ ដូច្នេះ សូម​បងប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ* នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បងប្អូន​មិន​ខាន។

រូបភាពខគម្ពីរសម្រាប់ យ៉ាកុប 4:3-7

យ៉ាកុប 4:3-7 - បងប្អូន​ទូល​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បងប្អូន​ទូល​សូម​ដោយ​បំណង​អាក្រក់ គឺ​បងប្អូន​ចង់​បាន សម្រាប់​តែ​បំពេញ​ចិត្ត​ស្រើប‌ស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។
មនុស្ស​ក្បត់​ចិត្ត​អើយ! បងប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់! តើ​បងប្អូន​ស្មាន​ថា​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ឥត​បាន​ការ​អ្វី​ទេ​ឬ គឺ​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​វិញ្ញាណ ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​មក​គង់​ក្នុង​បងប្អូន​រហូត​ដល់​ប្រច័ណ្ឌ។ ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះ‌ជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន» ។
ដូច្នេះ សូម​បងប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ* នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បងប្អូន​មិន​ខាន។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ាកុប 4:3-7