អេសាយ 9:5-6

អេសាយ 9:5-6 គខប

ស្បែក​ជើង​របស់​ទាហាន ដែល​តែងតែ​រុក​ទន្ទ្រាន និង​សម្លៀក‌បំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវ​ដុត​ឲ្យ​ឆេះ​អស់​គ្មាន​សល់ ដ្បិត​មាន​ព្រះ‌រាជ‌បុត្រ​មួយ​អង្គ​ប្រសូត​មក សម្រាប់​យើង ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បុត្រា​មួយ​ព្រះអង្គ មក​យើង​ហើយ។ បុត្រ​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា: “ព្រះ​ដ៏​គួរ​ស្ងើច​សរសើរ ព្រះ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា ព្រះ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជានិច្ច ព្រះអង្គ​ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។