អេសាយ 9:2-5

អេសាយ 9:2-5 គខប

ប្រជា‌ជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែង‌ចិញ្ចាច មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នក ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រោស​ប្រទាន ឲ្យ​ប្រជា‌ជាតិ​នេះ​បាន​ចម្រើន​ឡើង ព្រម​ទាំង​ឲ្យ​គេ​មាន​អំណរ​ដ៏​លើស‌លុប។ គេ​នឹង​សប្បាយ​រីក‌រាយ​នៅ​ចំពោះ ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ដូច​ជា​សប្បាយ​នៅ​រដូវ​ចម្រូត ឬ​ដូច​នៅ​ពេល​ចែក​ជយ‌ភណ្ឌ​ដែរ ដ្បិត​ព្រះអង្គ​បំបាក់​នឹម ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ ព្រះអង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់ សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ ដូច​នៅ​ជំនាន់​ដែល​ព្រះអង្គ​រំដោះ បុព្វបុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ នៃ​ជន‌ជាតិ​ម៉ាឌាន​ដែរ។ ស្បែក​ជើង​របស់​ទាហាន ដែល​តែងតែ​រុក​ទន្ទ្រាន និង​សម្លៀក‌បំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវ​ដុត​ឲ្យ​ឆេះ​អស់​គ្មាន​សល់