អេសាយ 7:14-16

អេសាយ 7:14-16 គខប

ហេតុ​នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន ទី​សម្គាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រា​មួយ ហើយ​ថ្វាយ​ព្រះ‌នាម​ថា «អេម៉ា‌ញូអែល»។ បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំ រហូត​ដល់​ពេល​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ​វិញ។ ប៉ុន្តែ មុន​ពេល​បុត្រ​នោះ ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ ស្រុក​របស់​ស្ដេច​ទាំង​ពីរ​ដែល​បាន​មក បំភ័យ​ព្រះ‌ករុណា នឹង​ត្រូវ​គេ​បោះ​បង់​ចោល ឲ្យ​នៅ​ស្ងាត់​ជ្រងំ។