អេសាយ 64:6-8

អេសាយ 64:6-8 គខប

គ្មាន​នរណា​ម្នាក់​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ​ទេ គ្មាន​នរណា​ម្នាក់​ភ្ញាក់​រឭក ហើយ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ​ឡើយ ដ្បិត​ព្រះអង្គ​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​យើង​ខ្ញុំ ព្រះអង្គ​បណ្ដោយ​ឲ្យ​ចិត្ត​អាក្រក់ របស់​យើង​ខ្ញុំ ដឹក​នាំ​យើង​ខ្ញុំ។ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ដី​ឥដ្ឋ ហើយ​ព្រះអង្គ​ដូច​ជា​ជាង​ស្មូន។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រះ‌ពិរោធ នឹង​យើង​ខ្ញុំ​ខ្លាំង​ពេក សូម​កុំ​ចង​ចាំ​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ រហូត​ត​ទៅ​ឡើយ សូម​ទត​មើល​ចុះ យើង​ខ្ញុំ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។