សូមទ្រង់ទតមើលពីលើមេឃ គឺពីព្រះដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។ ឯណាទៅ ព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ព្រះអង្គ! ហេតុដូចម្ដេចបានជាព្រះអង្គ លែងអាណិតមេត្តា លែងអាណិតអាសូរទូលបង្គំដូច្នេះ! បពិត្រព្រះអម្ចាស់ ព្រះអង្គពិតជាព្រះបិតារបស់យើងខ្ញុំ។ លោកអប្រាហាំពុំដែលបានស្គាល់យើងខ្ញុំទេ លោកអ៊ីស្រាអែលក៏ពុំដែលបានឃើញ យើងខ្ញុំដែរ គឺមានតែព្រះអង្គប៉ុណ្ណោះ ដែលជាព្រះបិតារបស់យើងខ្ញុំ ហើយតាំងពីដើមរៀងមក យើងតែងហៅ ព្រះអង្គថាជាព្រះដែលលោះយើងខ្ញុំ។ ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ព្រះអង្គដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ព្រះអង្គដូច្នេះ? សូមយាងមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។
អាន អេសាយ 63
ស្ដាប់នូវ អេសាយ 63
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 63:15-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ