អេសាយ 63:11-14

អេសាយ 63:11-14 គខប

ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​នឹក​ដល់ ជំនាន់​លោក​ម៉ូសេ។ តើ​ព្រះអង្គ​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេ ទ្រង់​នៅ​ឯ​ណា? តើ​ព្រះអង្គ​ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ ឲ្យ​គង់​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា? ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​លោក​ម៉ូសេ ហើយ​សម្តែង​ព្រះ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះអង្គ​បាន​ល្បី‌ល្បាញ រហូត​ត​រៀង​ទៅ។ ព្រះអង្គ​នាំ​ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​សេះ​បោល​នៅ​វាល​រហោ‌ស្ថាន គេ​មិន​ជំពប់​ដួល​ឡើយ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នាំ​ពួក​គេ​ឆ្ពោះ ទៅ​កាន់​ទី​សម្រាក ដូច​ហ្វូង​ចៀម​ចុះ​ទៅ​សម្រាក នៅ​តាម​ជ្រលង​ភ្នំ​ដែរ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ដឹក​នាំ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បែប​នេះ ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះអង្គ​បាន​ល្បី‌ល្បាញ ថ្កុំ‌ថ្កើង​រុងរឿង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 63:11-14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ