យើងនឹងឲ្យគេយកមាសមកជំនួសលង្ហិន ប្រាក់ជំនួសដែក លង្ហិនជំនួសឈើ ដែកជំនួសថ្ម។ យើងឲ្យសន្តិភាព និងយុត្តិធម៌ គ្រប់គ្រង ហើយកាន់អំណាចលើអ្នក។ ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពី អំពើហិង្សាទៀតហើយ ក្នុងទឹកដីរបស់អ្នកក៏លែងមាន ការវិនាសហិនហោចទៀតដែរ។ គេនឹងហៅកំពែងរបស់អ្នកថា “សង្គ្រោះ” ហៅទ្វាររបស់អ្នកថាទ្វារ “សរសើរតម្កើង”។ នៅពេលថ្ងៃ អ្នកមិនត្រូវការពន្លឺព្រះអាទិត្យទៀតទេ ហើយនៅពេលយប់ អ្នកក៏មិនត្រូវការពន្លឺព្រះច័ន្ទដែរ ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នក រហូតតរៀងទៅ ព្រះរបស់អ្នកជាពន្លឺដ៏ត្រចះត្រចង់ដល់អ្នក។ ពន្លឺថ្ងៃរបស់អ្នកនឹងមិនអស្ដង្គតទៀតឡើយ ពន្លឺព្រះច័ន្ទរបស់អ្នកក៏មិនលិចបាត់ទៅវិញដែរ ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នក រហូតតរៀងទៅ រីឯពេលវេលាដែលអ្នកកាន់ទុក្ខ ក៏ចប់សព្វគ្រប់ហើយ។ ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។ អំបូរដែលតូចជាងគេនឹងកើនចំនួនរាប់ពាន់ អ្នកដែលខ្សោយជាងគេ នឹងប្រែទៅជាប្រជាជាតិមួយដ៏ខ្លាំងពូកែ។ យើងជាព្រះអម្ចាស់ យើងនឹងធ្វើឲ្យការទាំងនេះសម្រេចជារូបរាង យ៉ាងឆាប់ៗ តាមពេលកំណត់។
អាន អេសាយ 60
ស្ដាប់នូវ អេសាយ 60
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 60:17-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ