មនុស្សសុចរិតកំពុងតែវិនាស តែគ្មាននរណាយកចិត្តទុកដាក់ មនុស្សល្អបាត់បង់ជីវិត តែគ្មាននរណាចាប់អារម្មណ៍សោះ មនុស្សសុចរិតអន្តរាយ ដោយមនុស្សអាក្រក់ធ្វើបាប។ ប៉ុន្តែ សន្តិភាពនឹងមកដល់ អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ នឹងបានសម្រាកយ៉ាងសុខសាន្ត។ រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ ជាពួកក្បត់ព្រះជាម្ចាស់ ហើយគោរពព្រះក្លែងក្លាយ ចូរនាំគ្នាចូលមក! តើអ្នករាល់គ្នាកំពុងចំអកឲ្យនរណា? តើអ្នករាល់គ្នាហាមាត់យ៉ាងធំ ហើយលៀនអណ្ដាតដាក់នរណា? អ្នករាល់គ្នាពិតជាកូនបះបោរ និងពូជអ្នកកុហកមែន! អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃ នៅក្រោមដើមឈើសក្ការៈ អ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជា នៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
អាន អេសាយ 57
ស្ដាប់នូវ អេសាយ 57
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 57:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ