អេសាយ 54:11-17

អេសាយ 54:11-17 គខប

ក្រុង​ដ៏​សែន​វេទនា​អើយ! អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់​បោក តែ​គ្មាន​អ្នក​ណា​សម្រាល​ទុក្ខ​អ្នក​ទេ។ ឥឡូវ​នេះ យើង​យក​ថ្ម​ដ៏​ល្អ​ប្រណីត មក​សង់​អ្នក​ឡើង​វិញ យើង​យក​ត្បូង​កណ្ដៀង​ចាក់​ជា​គ្រឹះ យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉ម យក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារ ព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។ យើង​ជា​ព្រះ‌អម្ចាស់​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នក ដោយ​ខ្លួន​យើង​ផ្ទាល់ ហើយ​កូន​ចៅ​របស់​អ្នក នឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។ អ្នក​នឹង​បាន​រឹង‌មាំ ដោយ‌សារ​សេចក្ដី​សុចរិត ហើយ​អ្នក​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ គ្មាន​នរណា​មក​សង្កត់‌សង្កិន មក​បំភ័យ ឲ្យ​អ្នក​តក់‌ស្លុត​ទៀត​ទេ។ ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នក នោះ​មិន​មែន​យើង​ចាត់​គេ​ឲ្យ​មក​ទេ បើ​គេ​វាយ​ប្រហារ​អ្នក គេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។ យើង​បាន​បង្កើត​ជាង​ដែក ដែល​ដុត​ធ្យូង​លត់‌ដំ ផលិត​គ្រឿង​អាវុធ ដើម្បី​ធ្វើ​សឹក​សង្គ្រាម ហើយ​យើង​ក៏​បាន​បង្កើត​អ្នក​កម្ទេច គ្រឿង​អាវុធ​នោះ​ដែរ។ គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត ដើម្បី​វាយ​ប្រហារ​អ្នក នឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយ ចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។ យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។