ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើង សម្តែងឫទ្ធិ។ យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់ ដ៏ល្អប្រណីត ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។ យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក ចូរក្រោកមកអង្គុយនៅកន្លែងដើម របស់អ្នកវិញ! ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ ចូរស្រាយចំណងចេញពីកអ្នកទៅ! ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គបានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ព្រះអង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ពីដំបូង ប្រជារាស្ត្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជនជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរឃៅ។ ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេយកប្រជាជនរបស់យើងទៅ ដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេនាំគ្នាប្រមាថឈ្មោះយើងជារៀងរាល់ថ្ងៃ។ ហេតុនេះ នៅថ្ងៃនោះ ប្រជារាស្ត្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។ អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត! គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ គេពោលមកកាន់ក្រុងស៊ីយ៉ូនថា “ព្រះរបស់អ្នកសោយរាជ្យហើយ!”។
អាន អេសាយ 52
ស្ដាប់នូវ អេសាយ 52
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 52:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ