អេសាយ 5:1-4

អេសាយ 5:1-4 គខប

ខ្ញុំ​សូម​ច្រៀង​បទ​មួយ ក្នុង​នាម​មិត្ត​របស់​ខ្ញុំ ជា​បទ​ចម្រៀង​ស្ដី​អំពី​មិត្ត​សម្លាញ់​របស់​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​គាត់។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​មាន ចម្ការ​ទំពាំង‌បាយជូរ​មួយ នៅ​លើ​ជម្រាល​ភ្នំ​ដែល​មាន​ជីជាតិ​ល្អ គាត់​បាន​កាប់​គាស់​ដី រើស​ដុំ​ថ្ម​ចេញ ហើយ​ដាំ​ទំពាំង‌បាយជូរ​ពូជ​ល្អ​បំផុត។ គាត់​បាន​សង់​ខ្ទម និង​ជីក​កន្លែង​បញ្ជាន់​ផ្លែ នៅ​កណ្ដាល​ចម្ការ​នោះ គាត់​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ល្អ តែ​ចម្ការ​នោះ បែរ​ជា​បង្កើត​សុទ្ធ​តែ​ផ្លែ​មិន​ល្អ​ទៅ​វិញ។ មិត្ត​របស់​ខ្ញុំ​ក៏​ពោល​ឡើង​ថា៖ អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា​អើយ សូម​ជួយ​វិនិច្ឆ័យ​រឿង​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំ​ផង។ ខ្ញុំ​បាន​ធ្វើ​ការ​សព្វ​គ្រប់​ទាំង​អស់​ចំពោះ​ចម្ការ នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត? ខ្ញុំ​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ទំពាំង‌បាយជូរ​ល្អ តែ​ហេតុ​ដូច​ម្ដេច​បាន​ជា​ចម្ការ​ខ្ញុំ បង្កើត​សុទ្ធ​តែ ផ្លែ​មិន​ល្អ​ទៅ​វិញ​ដូច្នេះ?