កូនចៅយ៉ាកុប ពូជពង្សអ៊ីស្រាអែល ដែលយើងត្រាស់ហៅអើយ ចូរនាំគ្នាស្ដាប់ពាក្យយើង! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត។ យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់ យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយឫទ្ធិបារមីរបស់យើង យើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។ ប្រជាជនទាំងមូលអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ! មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន ព្រមទាំងដាក់ទោសជនជាតិខាល់ដេ ស្របតាមបំណងរបស់យើង។ ក្នុងចំណោមព្រះឯទៀតៗ តើព្រះណាបានប្រាប់ ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។ គឺយើងហើយដែលបានប្រាប់ យើងក៏បានហៅអ្នកនោះថែមទៀត! យើងនាំគាត់មក ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។ ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ! តាំងពីដើមដំបូងរៀងមក យើងមិនដែលនិយាយលាក់លៀមទេ។ ពេលព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង យើងក៏ស្ថិតនៅទីនោះដែរ។ - ឥឡូវនេះ ព្រះជាអម្ចាស់ចាត់ខ្ញុំឲ្យទៅ ព្រះអង្គក៏ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យគង់ជាមួយខ្ញុំដែរ។
អាន អេសាយ 48
ស្ដាប់នូវ អេសាយ 48
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 48:12-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ