ក្រុងដែលធ្លាប់តែសម្បូណ៌សប្បាយ គិតតែពីអួតក្អេងក្អាងអើយ អ្នកតែងគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ អញនឹងមិនធ្លាក់ខ្លួនជាស្រីមេម៉ាយ អញនឹងមិនបាត់បង់កូនចៅជាដាច់ខាត!”។ ក៏ប៉ុន្តែ ឥឡូវនេះ ចូរស្ដាប់! ទុក្ខវេទនាទាំងពីរនេះនឹងកើតមានដល់អ្នក យ៉ាងទាន់ហន់ គឺក្នុងថ្ងៃតែមួយ អ្នកនឹងបាត់បង់កូនចៅ ហើយធ្លាក់ខ្លួនជាស្រីមេម៉ាយ។ ទុក្ខវេទនានេះនឹងកើតមានដល់អ្នក គេចមិនផុតឡើយ ទោះបីអ្នកមានមន្តអាគម ឬមានគាថា ការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។ អ្នកពឹងផ្អែកលើពុតត្បុតអាក្រក់របស់ខ្លួន ហើយអ្នកតែងតែពោលថា “គ្មាននរណាមើលអញឃើញទេ!” ក៏ប៉ុន្តែ តម្រិះប្រាជ្ញារបស់អ្នកបានធ្វើឲ្យ អ្នកបែរទៅជាវង្វេង អ្នកគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ!”។ ទុក្ខវេទនានឹងកើតមានដល់អ្នក អ្នករកច្រកចេញពុំរួចឡើយ មហន្តរាយនឹងធ្លាក់មកលើអ្នក ហើយអ្នកការពារខ្លួនពុំបានឡើយ ការវិនាសដែលអ្នកនឹកស្មានមិនដល់ នឹងកើតមានដល់អ្នកយ៉ាងទាន់ហន់។ ចូរប្រើមន្តអាគមគាថាដ៏ច្រើន ដែលអ្នកខិតខំ រៀនតាំងពីក្មេងនោះ បន្តទៀតទៅ! ប្រហែលជាអ្នកអាចទាញយកផលប្រយោជន៍ ប្រហែលជាអ្នកអាចដេញចង្រៃឧបទ្រពបាន! ទោះបីមានគ្រូហោរជាច្រើនជួយគំនិតអ្នកក្ដី ក៏អ្នកនៅតែឥតបានការដែរ អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយ ហើយទស្សន៍ទាយរៀងរាល់ខែ អំពីហេតុការណ៍ដែលត្រូវកើតមាន។ ចូរឲ្យពួកគេមកសង្គ្រោះអ្នកទៅ! ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើង ដែលត្រូវភ្លើងឆាបឆេះ គេមិនអាចដកខ្លួន ឲ្យរួចផុតពីអណ្ដាតភ្លើងបានឡើយ ដ្បិតភ្លើងនោះមិនមែនជាភ្លើង សម្រាប់ចម្អិនអាហារ ឬសម្រាប់អាំងកម្ដៅខ្លួននោះឡើយ។ ពួកគ្រូហោរដែលអ្នកខំប្រឹងទៅរក ឲ្យជួយមើល តាំងពីក្មេងរៀងមកនោះ នឹងត្រូវវេទនាបែបនេះឯង គឺពួកគេនឹងត្រូវវង្វេងខ្ចាត់ព្រាត់រៀងៗខ្លួន គ្មាននរណាអាចសង្គ្រោះអ្នកបានឡើយ!។
អាន អេសាយ 47
ស្ដាប់នូវ អេសាយ 47
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 47:8-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ