ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃពូជពង្ស របស់លោកយ៉ាកុប មានព្រះបន្ទូលថា៖ «ចូរបង្ហាញសំណុំរឿង និងបញ្ចេញភស្ដុតាង របស់អ្នករាល់គ្នាមក! ឲ្យព្រះទាំងនេះរៀបរាប់ ហើយថ្លែងប្រាប់អំពីហេតុការណ៍ដែល នឹងត្រូវកើតមាននៅអនាគត។ ចូររំឭកយើងអំពីហេតុការណ៍ ដែលកើតមាននៅគ្រាដើមដំបូង នោះយើងនឹងរិះគិត។ ចូររៀបរាប់អំពីព្រឹត្តិការណ៍ ដែលនឹងកើតមាននៅអនាគតកាល ដើម្បីឲ្យបានដឹងផង។ ចូរនិយាយប្រាប់យើងអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ ដូច្នេះ យើងនឹងទទួលស្គាល់ថា អ្នករាល់គ្នាពិតជាព្រះមែន ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ក្ដី ល្អក្ដី ដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។ តាមពិត អ្នករាល់គ្នាឥតបានការអ្វីទាំងអស់ អ្នករាល់គ្នាក៏ធ្វើអ្វីមិនកើតដែរ អស់អ្នកដែលជ្រើសរើសអ្នករាល់គ្នាទុកជាព្រះ សុទ្ធតែជាមនុស្សគម្រក់។
អាន អេសាយ 41
ស្ដាប់នូវ អេសាយ 41
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 41:21-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ