ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងកាន់ដៃស្ដាំរបស់អ្នកហើយ យើងប្រាប់អ្នកថា: កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ! កូនចៅយ៉ាកុប! ពូជពង្សអ៊ីស្រាអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មី ដែលមានធ្មេញយ៉ាងមុត អ្នកនឹងរាស់កម្ទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។ អ្នកកម្ចាត់កម្ចាយពួកគេឲ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់ អ្នកនឹងខ្ពស់មុខ ព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។ ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹក តែរកពុំបានទេ គេស្រេកខះក។ យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះ ពាក្យអង្វររបស់ពួកគេ យើងជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងមិនបោះបង់ចោលគេឡើយ។ យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់ ហើយមានទឹកហូរតាមជ្រលងភ្នំ។ យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងបួ ឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។ យើងនឹងធ្វើឲ្យមានដើមគគីរ បេង នាងនួន ពពាលខែ ដុះក្នុងវាលរហោស្ថាន ហើយដើមកកោះ ស្រល់ ស្រឡៅ ដុះជាមួយគ្នាតាមព្រៃរបោះ។ ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹង ព្រមទាំងពិចារណា និងយល់ជាមួយគ្នាថា គឺព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែល ដែលបានផ្ដួចផ្ដើមធ្វើការទាំងនោះ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
អាន អេសាយ 41
ស្ដាប់នូវ អេសាយ 41
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 41:13-20
3 Days
If voices of insecurity, doubt, and fear are not confronted, they will dictate your life. You cannot silence these voices or ignore them. In this 3-day reading plan, Sarah Jakes Roberts shows you how to defy the limitations of your past and embrace the uncomfortable to become unstoppable.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ