អេសាយ 40:21-23

អេសាយ 40:21-23 គខប

តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ? តើ​គេ​មិន​បាន​ផ្សព្វ‌ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់ ផែនដី​នេះ​ទេ​ឬ? ព្រះអង្គ​ដែល​គង់​នៅ​ពី​លើ​លំហ​អាកាស ទ្រង់​ទត​មើល​មនុស្ស​នៅ​លើ​ផែនដី ឃើញ​មនុស្ស​ដូច​សត្វ​ស្រមោច ព្រះអង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ ដូច​គេ​លាត​សន្ធឹង​ក្រណាត់​មួយ​ផ្ទាំង ព្រះអង្គ​ដំឡើង​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ដំណាក់ ដូច​ដំឡើង​ព្រះ‌ពន្លា។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទាំង‌ឡាយ ទៅ​ជា​ឥត​ប្រយោជន៍ ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ទៅ​ជា​ឥត​បាន​ការ។