អេសាយ 35:8-10

អេសាយ 35:8-10 គខប

នៅ​ទី​នោះ នឹង​មាន​ផ្លូវ​មួយ​ឈ្មោះ​ហៅ​ថា «ផ្លូវ​ដ៏វិសុទ្ធ»។ មនុស្ស​មិន​បរិសុទ្ធ​មិន​អាច​ដើរ​តាម​ផ្លូវ​នោះ​ទេ ហើយ​អ្នក​គោរព​ព្រះ​ក្លែង‌ក្លាយ ក៏​ដើរ​តាម​ផ្លូវ​នោះ​មិន​បាន​ដែរ ព្រោះ​ព្រះ‌អម្ចាស់​ផ្ទាល់​ទ្រង់​យាង​នាំ​មុខ​គេ។ គ្មាន​សត្វ​សិង្ហ សត្វ​សាហាវ នៅ​តាម​ផ្លូវ​នោះ​ទេ មាន​តែ​ពួក​ឈ្លើយ​ដែល​ព្រះអង្គ​បាន​លោះ មក​វិញ​ប៉ុណ្ណោះ​ដែល​ដើរ​តាម​ផ្លូវ​នោះ។ ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ដោយ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ