អេសាយ 32:16-19

អេសាយ 32:16-19 គខប

ពេល​នោះ អ្នក​នៅ​តាម​វាល​រហោ‌ស្ថាន នឹង​រស់​នៅ​ដោយ​យុត្តិធម៌ ហើយ​អ្នក​នៅ​តាម​ចម្ការ ក៏​នឹង​រស់​នៅ​ដោយ​សុចរិត​ដែរ។ សេចក្ដី​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌ភាព អំពើ​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌សុខ និង​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ប្រជា‌ជន​របស់​យើង​នឹង​រស់​នៅ ក្នុង​កន្លែង​ស្ងប់​ស្ងាត់ គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណ ហើយ​សម្រាក​នៅ​កន្លែង​សុខ​ក្សេម‌ក្សាន្ត។ រីឯ​ព្រៃ​ព្រឹក្សា​នឹង​ត្រូវ​ហិន‌ហោច ដោយ‌សារ​ព្រឹល ហើយ​ទីក្រុង​នឹង​រលំ​ខ្ទេច‌ខ្ទី​អស់។