អេសាយ 32:14-20

អេសាយ 32:14-20 គខប

វិមាន​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​គេ​បោះ​បង់​ចោល ក្រុង​ដែល​ធ្លាប់​អ៊ូអរ​នឹង​ក្លាយ​ទៅ​ជា​ស្ងាត់​ជ្រងំ កំពែង​ខ្ពស់ៗ និង​ប៉ម​របស់​ទីក្រុង នឹង​ក្លាយ​ទៅ​ជា​ជម្រក​របស់​លា​ព្រៃ ហើយ​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម។ ប៉ុន្តែ ថ្ងៃ​មួយ ព្រះ‌អម្ចាស់​នឹង​ចាក់​បង្ហូរ ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​មក​លើ​យើង ពេល​នោះ វាល​រហោ‌ស្ថាន នឹង​ប្រែ​ទៅ​ជា​ចម្ការ​ដំណាំ ហើយ​ចម្ការ​ដំណាំ​មាន​ដើម​ឈើ​ដុះ​ដេរ​ដាស ដូច​ជា​ព្រៃ​ព្រឹក្សា​វិញ។ ពេល​នោះ អ្នក​នៅ​តាម​វាល​រហោ‌ស្ថាន នឹង​រស់​នៅ​ដោយ​យុត្តិធម៌ ហើយ​អ្នក​នៅ​តាម​ចម្ការ ក៏​នឹង​រស់​នៅ​ដោយ​សុចរិត​ដែរ។ សេចក្ដី​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌ភាព អំពើ​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌សុខ និង​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ប្រជា‌ជន​របស់​យើង​នឹង​រស់​នៅ ក្នុង​កន្លែង​ស្ងប់​ស្ងាត់ គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណ ហើយ​សម្រាក​នៅ​កន្លែង​សុខ​ក្សេម‌ក្សាន្ត។ រីឯ​ព្រៃ​ព្រឹក្សា​នឹង​ត្រូវ​ហិន‌ហោច ដោយ‌សារ​ព្រឹល ហើយ​ទីក្រុង​នឹង​រលំ​ខ្ទេច‌ខ្ទី​អស់។ ចំពោះ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ អ្នក​នឹង​សាប​ព្រោះ​នៅ​តាម​មាត់​ទឹក ព្រម​ទាំង​លែង​គោ និង​លា​របស់​ខ្លួន ឲ្យ​ស៊ី​ស្មៅ​តាម​ចិត្ត។