អេសាយ 30:18-19
អេសាយ 30:18-19 គខប
ប៉ុន្តែ ព្រះអម្ចាស់រង់ចាំពេលដែលព្រះអង្គ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ព្រះអង្គនឹងក្រោកឡើង ដើម្បីបង្ហាញ ព្រះហឫទ័យអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតព្រះអម្ចាស់ជាព្រះដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ ប្រាកដជាមានសុភមង្គលពុំខាន។ ប្រជាជនក្រុងស៊ីយ៉ូន អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយ អ្នកនឹងលែងយំសោកទៀតហើយ! ពេលណាអ្នកស្រែកហៅរកព្រះអង្គ ព្រះអង្គនឹងប្រណីសន្ដោស ពេលណាព្រះអង្គឮសំឡេងអ្នក ព្រះអង្គនឹងឆ្លើយតបមកអ្នកជាមិនខាន។

