ក្រុងអើរាល ក្រុងអើរាល ជាបុរីដែលស្ដេចដាវីឌបោះទ័ព មុខជាត្រូវវេទនាពុំខាន! ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្ដី ក៏យើងនឹងកម្ទេចក្រុងនេះចោលដែរ។ ពេលនោះនឹងមានសំឡេងយំសោក សម្រែកថ្ងូរ ហើយទីក្រុងទាំងមូលនឹងប្រៀបដូចជា អាសនៈធ្វើយញ្ញបូជា។ យេរូសាឡឹមអើយ យើងនឹងបោះទ័ពជុំវិញអ្នក យើងនឹងឲ្យកងទ័ពឡោមព័ទ្ធអ្នក យើងនឹងដំឡើងគ្រឿងសឹកវាយសម្រុកអ្នក។ ពេលនោះ អ្នកនឹងធ្លាក់ខ្លួនយ៉ាងទាបបំផុត ពាក្យសម្ដីរបស់អ្នកលេចឮពីក្នុងដី ពាក្យពេចន៍របស់អ្នកលេចចេញពីធូលីដី សំឡេងរបស់អ្នកឮពីក្នុងដីមកដូចសំឡេងខ្មោច ហើយពាក្យដែលអ្នកនិយាយខ្សឹបៗ ក៏លេចឮពីធូលីដីមកដែរ។ ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួន ច្រើនឥតគណនាដូចធូលីដី សត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជា កម្ទេចចំបើងដែលហុយឡើង។
អាន អេសាយ 29
ស្ដាប់នូវ អេសាយ 29
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 29:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ