អេសាយ 25
25
ទំនុកអរព្រះគុណ
1ព្រះអម្ចាស់អើយ
ព្រះអង្គជាព្រះនៃទូលបង្គំ
ទូលបង្គំសូមកោតសរសើរ និងលើកតម្កើង
ព្រះកិត្តិនាមរបស់ព្រះអង្គ
ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ។
គម្រោងការដែលព្រះអង្គរៀបចំទុក
តាំងពីយូរយារណាស់មកហើយនោះ
សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។
2ព្រះអង្គបានរំលាយទីក្រុងឲ្យ
ក្លាយទៅជាគំនរឥដ្ឋ
ព្រះអង្គធ្វើឲ្យបុរីដែលមានកំពែងរឹងមាំ
ក្លាយទៅជាគំនរបាក់បែក
បន្ទាយរបស់ខ្មាំងបានរលាយសូន្យ
លែងមានឈ្មោះជាទីក្រុងទៀត
ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។
3ហេតុនេះហើយបានជាប្រជារាស្ត្រដ៏ខ្លាំងពូកែ
នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
សូម្បីនៅក្នុងទីក្រុងរបស់ប្រជាជាតិដ៏សាហាវ
ក៏គេនាំគ្នាគោរពកោតខ្លាចព្រះអង្គដែរ
4ដ្បិតព្រះអង្គជាកំពែងការពារមនុស្ស
ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត
ក្នុងពេលមានអាសន្ន
ព្រះអង្គក៏ជាជម្រកនៅពេលមានភ្លៀងព្យុះ
ហើយជាម្លប់បាំងកម្ដៅ
ព្រោះកំហឹងរបស់មនុស្សសាហាវ
ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។
5ព្រះអង្គបង្ក្រាបមនុស្សព្រៃឲ្យបាត់មាត់ឈឹង
ដូចព្រះអង្គបន្ថយកម្ដៅក្នុងទីហួតហែង។
ព្រះអង្គក៏ធ្វើឲ្យចម្រៀងជោគជ័យ
របស់មនុស្សសាហាវប្រែជាស្ងាត់សូន្យ
ដូចពពកបន្ថយកម្ដៅថ្ងៃដែរ។
6 ព្រះអម្ចាស់នៃពិភពទាំងមូលនឹងជប់លៀង
ប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន
គឺមានម្ហូបដ៏ឆ្ងាញ់ពិសា
និងស្រាទំពាំងបាយជូរដ៏មានឱជារសបំផុត
មានសាច់ចំឡក និងស្រាទំពាំងបាយជូរ
ដែលគេសម្រាំងយ៉ាងល្អ។
7នៅលើភ្នំនោះ ព្រះអង្គនឹងដកស្បៃកាន់ទុក្ខ#២៥.៧ យើងអាចយល់ម្យ៉ាងទៀតថា ស្បៃ និងវាំងនន ជានិមិត្តរូបនៃការមិនស្គាល់ព្រះអម្ចាស់។
ចេញពីជាតិសាសន៍ទាំងប៉ុន្មាន
ហើយក៏ដកវាំងននទុក្ខព្រួយចេញពី
ប្រជាជាតិទាំងអស់ដែរ។
8 #
១ករ. ១៥.៥៤; វវ. ៧.១៧, ២១.៤ ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ
ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ
របស់មនុស្សទាំងអស់។#២៥.៨ ព្រះអង្គបំបាត់សេចក្ដីស្លាប់ (សូមអាន ១ករ. ១៥.៥៤) ព្រះអង្គជូតទឹកភ្នែក (សូមអាន វវ. ៧.១៧, ២១.៤)។
ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ
របស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9នៅថ្ងៃនោះ គេនឹងប្រកាសថា៖
«ព្រះជាម្ចាស់ជាព្រះនៃយើង
យើងបានផ្ញើជីវិតលើព្រះអង្គ
ហើយព្រះអង្គសង្គ្រោះយើង
យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន!
ចូរយើងសប្បាយរីករាយ និងមានអំណរឡើង
ដ្បិតព្រះអង្គសង្គ្រោះយើង!»។
10 #
អស. ១៥.១–១៦.១៤; យរ. ៤៨.១-៤៧; អគ. ២៥.៨-១១; អម. ២.១-៣; សផ. ២.៨-១១ ព្រះអម្ចាស់ដាក់ព្រះហស្ដលើភ្នំនេះ
រីឯជនជាតិម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅនឹងកន្លែង
ដូចចំបើងកប់នៅក្នុងលាមកសត្វ។
11នៅក្នុងរណ្ដៅលាមកសត្វ
ម៉ូអាប់បោះដៃ ដូចគេបោះដៃហែលទឹក
ប៉ុន្តែ ទោះបីគេខំប្រឹងយ៉ាងណាក្ដី
ព្រះអម្ចាស់គង់តែបំបាក់អំនួត
របស់ជនជាតិនេះជាមិនខាន។
12 ព្រះអម្ចាស់នឹងផ្ដួលរំលំកំពែងដ៏ខ្ពស់ៗ
នៅស្រុកម៉ូអាប់
គឺព្រះអង្គធ្វើឲ្យរាបដល់ដី កប់ក្នុងធូលីដី។
ទើបបានជ្រើសរើសហើយ៖
អេសាយ 25: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.