ហេប្រឺ 8:10-12

ហេប្រឺ 8:10-12 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពូជ‌ពង្ស អ៊ីស្រា‌អែល​ដូច​ត​ទៅ: យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​ទាំង​ប៉ុន្មាន ក្នុង​ប្រាជ្ញា​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ​ទាំង​នោះ​ទុក នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។ ពេល​នោះ​នឹង​លែង​មាន​នរណា បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន ហើយ​ក៏​លែង​មាន​នរណា​និយាយ​ប្រាប់ បងប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​ព្រះ‌អម្ចាស់” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា ដ្បិត​យើង​នឹង​អត់​ឱន​ឲ្យ​គេ ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប​របស់​គេ ទៀត​ដែរ» ។