ហេប្រឺ 4:3-5

ហេប្រឺ 4:3-5 គខប

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។ ចំពោះ​យើង​ជា​អ្នក​ជឿ​វិញ យើង​បាន​ចូល​មក​សម្រាក​ជា​មួយ​ព្រះអង្គ​ហើយ។ ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​បាន​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំ‌ពីរ​ថាៈ ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ រួច​ព្រះអង្គ​ក៏​សម្រាក ។ ក្នុង​អត្ថ‌បទ​គម្ពីរ​ខាង​លើ​នេះ​មាន​ចែង​សា​ជា​ថ្មី​ថា: «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​សម្រាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។