ហេប្រឺ 1:8-9

ហេប្រឺ 1:8-9 គខប

ចំពោះ​ព្រះ‌បុត្រា​វិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​សេចក្ដី​សុចរិត ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ។ ហេតុ​នេះ ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ បាន​ចាក់​ប្រេង​អភិសេក​ព្រះអង្គ ឲ្យ​មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប គឺ​ឲ្យ​ព្រះអង្គ​បាន​ប្រសើរ​ជាង មិត្ត‌ភក្ដិ​របស់​ព្រះអង្គ» ។