ហាកាយ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរនេះមានចងក្រងព្រះបន្ទូលដែលព្យាការីហាកាយបានថ្លែង ដើម្បីលើកទឹកចិត្តប្រជាជនក្នុងការសង់ព្រះវិហារ ក្រោយពេលជនជាតិយូដាមួយចំនួនដែលជាប់ជាឈ្លើយ វិលត្រឡប់មកពីស្រុកបាប៊ីឡូនវិញ។ ព្យាការីហាកាយប្រកាសព្រះបន្ទូលក្នុងអំឡុងឆ្នាំ ៥២០ មុនគ្រិស្តសករាជ។
ចាប់ពីឆ្នាំ ៥៣៨ មុនគ្រិស្តសករាជ ជនជាតិយូដាចាប់ផ្ដើមវិលត្រឡប់មកស្រុកកំណើតវិញ ហើយនាំគ្នាសង់ព្រះវិហារនៅក្រុងយេរូសាឡឹម ដែលកងទ័ពបាប៊ីឡូនបានកម្ទេចនៅឆ្នាំ ៥៨៧ មុនគ.ស.។ បន្តិចក្រោយមក ពួកគេបាក់ទឹកចិត្ត ហេតុនេះហើយបានជាព្យាការីថ្លែងព្រះបន្ទូល ដើម្បីលើកទឹកចិត្តមេដឹកនាំរបស់ប្រជាជន ឲ្យគេបន្តការសាងសង់ទៅមុខទៀត។ ដូច្នេះ នៅឆ្នាំ ៥២០ មុនគ.ស. ជនជាតិយូដានាំគ្នាបន្តការងារសង់ព្រះវិហារ។ ព្យាការីប្រកាសថា ប្រជាជនធ្លាក់ខ្លួនក្រ ហើយភោគផលក្នុងស្រុកក៏មិនសូវបានច្រើន ព្រោះតែព្រះវិហារស្ថិតក្នុងភាពបាក់បែក (១.១-១៤)។ លោកប្រកាសទៀតថា ព្រះវិហារថ្មីនឹងរុងរឿងជាងព្រះវិហារដែលកងទ័ពបាប៊ីឡូនបានកម្ទេចចោល(២.១-៩) ហើយពេលណាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់សង់ព្រះវិហារនេះឡើងវិញ នោះគេក៏នឹងបានសម្បូណ៌សប្បាយឡើងវិញដែរ (២.១០-២០)។ លោកទេសាភិបាលសូរ៉ូបាបិល ដែលជាពូជពង្សរបស់ព្រះបាទដាវីឌ នឹងស្គាល់អនាគតដ៏ភ្លឺស្វាង (២.២០-៣០)។
ប្រជាជនដែលវិលត្រឡប់មកមាតុភូមិវិញ ទន្ទឹងរង់ចាំព្រះវិហារមួយថ្មី ដែលរុងរឿងជាងមុន ហើយពួកគេរង់ចាំព្រះជាម្ចាស់ស្តារស្ថានភាពរបស់ពួកគេឡើងវិញ តាមរយៈអ្នកបម្រើដែលព្រះអង្គជ្រើសរើស។ ព្យាការីហាកាយលើកទឹកចិត្តជនរួមជាតិរបស់លោក ឲ្យប្ដេជ្ញាចិត្តធ្វើការយ៉ាងសកម្ម ដោយសម្លឹងមើលទៅលើស្ថានភាពថ្មីដែលព្រះជាម្ចាស់បម្រុងទុកសម្រាប់ពួកគេ។
ទើបបានជ្រើសរើសហើយ៖
ហាកាយ ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: