ហាកាយ 2:6-9

ហាកាយ 2:6-9 គខប

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រ និង​ដី​គោក កក្រើក។ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​កក្រើក។ ទ្រព្យ‌សម្បត្តិ​ដ៏​មាន​តម្លៃ របស់​ប្រជា‌ជាតិ​ទាំង​អស់ នឹង​ហូរ​ចូល​មក​ក្នុង​ដំណាក់​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​នេះ បាន​ថ្កុំ‌ថ្កើង​រុងរឿង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ប្រាក់ និង​មាស​ជា​កម្មសិទ្ធិ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ សិរី‌រុងរឿង​របស់​ដំណាក់​ថ្មី​នេះ​នឹង​ថ្កុំ‌ថ្កើង ជាង​សិរី‌រុងរឿង​របស់​ដំណាក់ កាល​ពី​ជំនាន់​មុន​ទៅ​ទៀត។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ នៅ​កន្លែង​នេះ យើង​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ