ហាកាយ 2:4-5
ហាកាយ 2:4-5 គខប
ឥឡូវនេះ សូរ៉ូបាបិលអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ មហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាកអើយ ចូរមានចិត្តក្លាហានឡើង! ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរនាំគ្នាធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយ អ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែល អ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដូច្នេះ កុំខ្លាចអ្វីឡើយ!»។


