ហាកាយ 2:20-23

ហាកាយ 2:20-23 គខប

នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ហាកាយ​ជា​លើក​ទី​ពីរ​ថា៖ ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​ទេសា‌ភិបាល​របស់ អាណា‌ខេត្ត​យូដា​ថា: យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី​កក្រើក យើង​នឹង​ទម្លាក់​ស្ដេច​របស់​នគរ​ទាំង‌ឡាយ យើង​នឹង​កម្ទេច​កម្លាំង​របស់​ប្រជា‌ជាតិ​នានា។ យើង​នឹង​រំលំ​រទេះ​ចម្បាំង ព្រម​ទាំង​អស់​អ្នក​ដែល​បរ​រទេះ​នោះ។ យើង​នឹង​ផ្ដួល​សេះ ព្រម​ទាំង​អ្នក​ជិះ បងប្អូន​នឹង​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «សូរ៉ូ‌បាបិល ជា​កូន​របស់​សាល‌ធាល​អើយ អ្នក​ជា​អ្នក​បម្រើ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - នៅ​ថ្ងៃ​នោះ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ ធ្វើ​ជា​ត្រា​របស់​យើង​ផ្ទាល់ ព្រោះ​យើង​បាន​ជ្រើស​រើស​អ្នក​ហើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។