ហាបាគូក 1:12-13

ហាបាគូក 1:12-13 គខប

បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏វិសុទ្ធ យើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ! ព្រះ‌អម្ចាស់​ដែល​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​បាន​តែង‌តាំង​ខ្មាំង​សត្រូវ ដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ ព្រះអង្គ​ពង្រឹង​កម្លាំង​ពួក​គេ ដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។ ព្រះ‌នេត្រ​របស់​ព្រះអង្គ​បរិសុទ្ធ​ពេក ព្រះអង្គ​ទ្រាំ​ទត​មើល​អំពើ​អាក្រក់​មិន​បាន​ទេ ព្រះអង្គ​ក៏​ពុំ​អាច​ទត​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រាំ​ទត​មើល​ជន​ក្បត់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ព្រងើយ ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល សុចរិត​ជាង​ខ្លួន?