កូនប្រុសរបស់លោកណូអេដែលបានចេញពីទូកធំនោះ ឈ្មោះ សិម ហាំ និងយ៉ាផេត។ លោកហាំជាបុព្វបុរសរបស់ជនជាតិកាណាន។ កូនប្រុសទាំងបីរបស់លោកណូអេបានបង្កើតកូនចៅនៅពាសពេញលើផែនដីឡើងវិញ។ លោកណូអេបានភ្ជួររាស់ដី ដាំចម្ការទំពាំងបាយជូរ មុនគេបង្អស់។ លោកបានពិសាស្រាទំពាំងបាយជូរ ហើយស្រវឹង របូតខោអាវនៅក្នុងជំរំរបស់លោក។ លោកហាំដែលជាបុព្វបុរសរបស់ជនជាតិកាណាន បានឃើញឪពុកនៅខ្លួនទទេដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀតដែលនៅខាងក្រៅ។ ពេលនោះ លោកសិម និងលោកយ៉ាផេត បានយកអាវធំរបស់ឪពុកមកដាក់លើស្មារបស់ខ្លួនទាំងពីរនាក់ ហើយនាំគ្នាដើរថយៗចូលទៅយកអាវគ្របពីលើឪពុក ដែលនៅខ្លួនទទេ។ ដោយអ្នកទាំងពីរបានបែរមុខចេញនោះ គេពុំបានឃើញឪពុកនៅខ្លួនទទេឡើយ។ ពេលលោកណូអេស្វាងស្រា ហើយដឹងអំពីហេតុការណ៍ដែលកូនពៅរបស់លោកធ្វើ លោកក៏ពោលថា៖ «កាណានត្រូវបណ្ដាសាហើយ! សូមឲ្យបងប្អូនរបស់វាប្រើវា ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។ លោកពោលទៀតថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់សិម សូមឲ្យកាណានបានទៅជា ទាសកររបស់សិមចុះ! សូមព្រះជាម្ចាស់ប្រទានឲ្យយ៉ាផេត មានចិត្តទូលំទូលាយ ឲ្យគេបានស្នាក់នៅ ក្នុងជំរំរបស់សិម ហើយឲ្យកាណាន បានទៅជាទាសកររបស់អ្នកទាំងពីរ»។ ក្រោយទឹកជំនន់ធំ លោកណូអេរស់បានបីរយហាសិបឆ្នាំទៀត។ លោករស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ បន្ទាប់មក លោកក៏ទទួលមរណភាព។
អាន លោកុប្បត្តិ 9
ស្ដាប់នូវ លោកុប្បត្តិ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 9:18-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ